khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ចម្រោះទឹកស្អាតនៅ វិទ្យាល័យក្រុងកំពង់ឆ្នាំង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ១៤ រោច ខែកត្តិកឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២៤ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ” ស្ថានីយ៍ចម្រោះទឹកស្អាតនៅ វិទ្យាល័យក្រុងកំពង់ឆ្នាំង” ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកនាយកគ្រប់គ្រងក្រុមហ៊ុន INTRACOនិងសហការី ( ម្ចាស់គម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកស្អាតជូនសាលារៀននៅកម្ពុជា ) ឯកឧត្តម លោកជំទាវតំណាងក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាស្រុក/ក្រុង គណៈអភិបាល ស្រុក/ក្រុងក្នុងខេត្ត មេ បញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី មន្ត្រី សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យក្រុងកំពង់ឆ្នាំង សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព យុវជនកាយរិទ្ធ យុវជនខ្មែរឥស្លាម និងប្រជាពលរដ្ឋចូលរួម ប្រមាណជាង ២ ០០០ នាក់ ។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវិទ្យាល័យ ក្រុងកំពង់ឆ្នាំង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail